Kong sam oeun biography for kids
គង់ សំអឿន
លោក គង់ សំអឿន ជាតារាភាពយន្តខ្មែរម្នាក់ដែលមានប្រជាប្រិយភាពជាងគេក្នុងអំឡុងទសវត្សរ៍ ទី៦០ និងទី៧០ ។ មហាជនខ្មែរទូទៅដែលមានអាយុ៤០ឆ្នាំឡើង គឺសុទ្ធតែបានស្គាល់លោកគង់ សំអឿន យ៉ាងច្បាស់តាមរយៈខ្សែភាពយន្តជាច្រើនដែលលោកបានសម្តែង ។
លោកជារៀមច្បងរបស់ប្អូនប្រាំនាក់ ដែលជាតារាភាពយន្តទាំងអស់ រួមមាន៖
- លោកគង់សំអាត
- គង់ឡុច
- គង់ចន្ថា
- គង់សុភណ័ និង
- គង់សុភី។
លោក គង់ សំអឿន មានរូបរាងខ្ពស់សង្ហា បើពិនិត្យផ្នែកនីមួយៗនៃមុខមាត់របស់លោក គឺមិនមានអ្វីលើសគេទេ ភ្នែកលោករាងតូចម្ខាង ច្រមុះពៀចបន្តិច មាត់រាងវៀចបន្តិច ដំណើរលោករាងប៉ែលបន្តិច តែបើពិនិត្យសរុបមកស្រាប់តែឃើញលោកស្រស់អស្ចារ្យមានអំណោយទាន ក្រៃលែង មានស្រីៗជាច្រើនវង្វេងនឹងរបៀបញញឹមរបស់លោក គឺញញឹមមួយចំហៀងមាត់ដ៏គួរឱ្យទាក់ទាញ ។ ដោយសារលក្ខណៈពិសេសនេះហើយ ដែលលោកបានក្លាយជាបុរស “សម្បូរស្នេហ៍” យ៉ាងខ្លាំង ។
ហើយចុះវាទៅថតកុនពីអង្កាល់ ?...ទាំងពីរនាក់លែងមានយោបល់តទៅទៀត ហើយក៏មើលរឿងរហូតដល់ចប់ ។ ដំបូងឪពុកខឹងណាស់ ទ្រាំស្ទើរមិនបាន ពេលត្រឡប់មកផ្ទះវិញ ដើម្បី “ជេរ” ឱ្យអស់ចិត្ត ។ តែដោយអ្នកអង្គុយក្បែរយើងនោះ សរសើរមិនដាច់មាត់ ឯសាច់រឿងក៏ល្អមើល តួសម្តែងក៏សម ឪពុករបស់គេក៏លែងមាត់តែម្តង ។ Kon Samoeun - IMDb NIHY